សេវា
ការដឹកជញ្ជូនអន្តរជាតិ
មិនថាតាមផ្លូវទឹក ឬផ្លូវអាកាស FCL ឬ LCL ក៏ដោយ ក៏ក្រុមហ៊ុន តេងឡាយ អាចផ្ដល់ជូនអ្នកនូវសេវាគុណភាពខ្ពស់ដាច់គេជាមួយនឹងតម្លៃប្រកួតប្រជែង។ តាមរយៈទំនាក់ទំនងរឹងមាំរបស់យើងជាមួយក្រុមហ៊ុនពហុអន្តរជាតិជាដៃគូ និងប្រព័ន្ធដឹកទំនិញដែលមានបច្ចេកវិទ្យាខ្ពស់ យើងអាចផ្ដល់ជូនអ្នកនូវព័ត៌មានបច្ចុប្បន្នភាព និងត្រឹមត្រូវអំពីទំនិញរបស់អ្នកនៅក្នុងវដ្ដប្រគល់ទំនិញទាំងស្រុង។
សេវាដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសរបស់យើងមានដូចជា៖
- ចំណុះពេញកុងតឺន័រ (FCL) និង ការបូកបញ្ចូលសម្រាប់ទំនិញចំណុះតិចជាងមួយកុងតឺន័រ (LCL)
- ផ្លូវសមុទ្រ-ផ្លូវគោក ផ្លូវគោក-ផ្លូវសមុទ្រ និងផ្លូវសមុទ្រ-ផ្លូវអាកាស
- ឃ្លាំងអ្នកលក់ -កំពង់ផែ (Door-Port) កំពង់ផែ-ឃ្លាំងអ្នកទិញ (Port-Door) និង កំពង់ផែ-កំពង់ផែ (Port-Port)
សេវាបញ្ចេញទំនិញពីគយ និងជើងសារគយ
ដោយសារតែមានតម្រូវការខ្ពស់និងទទួលស្គាល់ពីអតិថិជនរបស់យើងទៅលើសេវាកម្ម និងគុណភាពដ៏ល្អឥតខ្ចោះ បច្ចុប្បន្នយើងបានផ្តល់នូវសេវា ថែទាំនិងជួសជុលកុងតឺន័រ ការតំឡើងកុងតឺន័រព្យួរសំលៀកបំពាក់ ការតំឡើងនិងការរចនាការិយាល័យកុងតឺន័រ។
ការគ្រប់គ្រងឃ្លាំង និងត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌស្តុក
ការស្វែងរកទីកន្លែងមានសុវត្ថិភាព និងស្តង់ដារ ដើម្បីស្តុកទំនិញរបស់អ្នក គឺមានសារៈសំខាន់ជាទីបំផុត។ ផែស្ងួតរបស់យើងផ្ដល់ជូនអ្នកនូវការស្តុកទំនិញដោយមិនមានការព្រូយបារម្ភ។ យើងមានសេវាដូចខាងក្រោម៖
- ទីលានកុងតឺន័រចំហ
- ស្ថានីយ៍កុងតឺន័រដឹកជញ្ជូនពិសេស និងសម្រាប់ស្ដុកកុងតឺន័រទំនេរ
- ការគ្រប់គ្រងឃ្លាំង និងត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌស្តុក
សេវាបញ្ចេញទំនិញពីគយ និងជើងសារគយ
ការបញ្ចៀសការពន្យារពេល និងរក្សាសន្តិសុខទំនិញរបស់អ្នក គឺជាប្រការសំខាន់បំផុតសម្រាប់អាជីវកម្មរបស់អ្នកមិនថាជាទំនិញនាំចូល និងទំនិញនាំចេញឡើយ។ យើងផ្ដល់ជូនអ្នកនូវសេវាជើងសារគយពេញលេញដែលគ្របដណ្ដប់លើការរៀបចំឯកសារផ្លូវច្បាប់ទាំងអស់ដើម្បីធានាថាទំនិញរបស់អ្នកអាចបញ្ជូន/ទទួលបានតាមការគ្រោងទុក។ ដោយមានទាំងមន្ត្រីគយ និងបុគ្គលិកកាំកុងត្រូលដែលតាំងមូលដ្ឋាននៅក្នុងកំពង់ផែ ICD របស់យើង។ ក្រុមហ៊ុន តេងឡាយ ផ្ដល់ជូននូវសេវានាំចេញ និងនាំចូលឆាប់រហ័ស និងងាយស្រួល។
ការកៃច្នៃកុងតឺន័រ
ដោយសារតែមានតម្រូវការខ្ពស់និងទទួលស្គាល់ពីអតិថិជនរបស់យើងទៅលើសេវាកម្ម និងគុណភាពដ៏ល្អឥតខ្ចោះ បច្ចុប្បន្នយើងបានផ្តល់នូវសេវា ថែទាំនិងជួសជុលកុងតឺន័រ ការតំឡើងកុងតឺន័រព្យួរសំលៀកបំពាក់ ការតំឡើងនិងការរចនាការិយាល័យកុងតឺន័រ។
- ការថែទាំ និងជួសជុលកុងតឺន័រ
- កុងតឺន័រព្យួរសម្លៀកបំពាក់ (GOH)
- ការិយាល័យ/លំនៅដ្ឋានកុងតឺន័រ