Company
ក្រុមហ៊ុន តេងឡាយអាហរ័ណ នីហរ័ណ និងដឹកជញ្ជូន
ដោយបំបែកសាខាចេញពីក្រុមហ៊ុន តេងឡាយគ្រុប ដ៏ធំបំផុតរបស់យើង “ក្រុមហ៊ុន តេងឡាយអាហរ័ណ នីហរ័ណនិងដឹកជញ្ជូន” គឺជាក្រុមហ៊ុនបង្កើតឡើងដំបូងគេបំផុតក្នុងចំណោមក្រុមហ៊ុនទាំងប្រាំដទៃទៀតដែលជាកម្មសិទ្ធិរបស់យើងនាពេលសព្វថ្ងៃ។ ឆ្នាំ1996 គឺជាឆ្នាំដែលការិយាល័យដំបូងរបស់យើងត្រូវបានបង្កើតឡើងនៅភ្នំពេញ/កំពង់ផែសមុទ្រក្រុងព្រះសីហនុ និងពង្រីកជាបន្តបន្ទាប់នូវសាខា ដេប៉ូ និងឃ្លាំងទាំងនៅក្នុងក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដើម្បីបំពេញតាមតម្រូវការដែលកំពុងមានកំណើន។
អាជីវកម្មស្នូលរបស់យើងផ្ដោតទៅលើសេវាជើងសារគយ ដោយផ្ដល់ដំណោះស្រាយដល់តម្រូវការផ្នែកភ័ស្តុភារទាំងអស់ និងការផ្ដល់ជំនាញផ្នែកច្បាប់ និងបទប្បញ្ញត្តិស្ដីពីការនាំចូល និងនាំចេញដើម្បីសម្រួលការលំបាកទាំងអស់ក្នុងនីតិវិធីបញ្ចេញទំនិញពីគយ។ ដោយមានប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមអ្នកជំនាញដែលមានបទពិសោធន៍ 80 ឆ្នាំ ផ្នែកបញ្ចេញទំនិញពីគយ យើងបានកសាងនូវទំនាក់ទំនងដ៏រឹងមាំបំផុតជាមួយផ្នែកភណ្ឌាគារគយ និងទទួលបាននូវការជឿទុកចិត្តពីសំណាក់អតិថិជនរបស់យើងដោយសារគុណភាពខ្ពស់នៃសេវារបស់យើង។ តាមរយៈការប្ដេជ្ញាចិត្តក្នុងការផ្ដល់សេវាឆាប់រហ័ស សន្សំសំចៃពេលវេលា និងសន្សំសំចៃការចំណាយ យើងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យនេះ ដោយមានទីតាំងការិយាល័យទាំងប្រាំបីរបស់យើងនៅទូទាំងប្រទេសកម្ពុជា។
សេវា
ក្រុមហ៊ុន តេងឡាយអាហរ័ណ នីហរ័ណ មានជំនាញការ និងសម្ភារបរិក្ខារទំនើបកម្រិតខ្ពស់ក្នុងការពន្លឿនល្បឿនសេវាប្រគល់ទំនិញ និងសេវាបញ្ចេញទំនិញពីគយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងមានជំនាញឯកទេសក្នុងការដឹកទំនិញតាមផ្លូវគោក និងការរៀបចំឯកសារផ្លូវច្បាប់សម្រាប់នីតិវិធីបញ្ចេញទំនិញពីគយ។ ក្រុមហ៊ុន តេងឡាយ ផ្ដល់សេវានាំចូល និងនាំចេញឆាប់រហ័ស និងងាយស្រួល ទាំងជាមួយមន្ត្រី និងបុគ្គលិកកាំកុងត្រូលដែលតាំងមូលដ្ឋាននៅក្នុងកំពង់ផែ ICD របស់យើង។
សេវាបញ្ចេញទំនិញពីគយ និងជើងសារគយ
ការបញ្ចៀសការពន្យារពេល និងរក្សាសន្តិសុខទំនិញរបស់អ្នក គឺជាប្រការសំខាន់បំផុតសម្រាប់អាជីវកម្មរបស់អ្នកមិនថាជាទំនិញនាំចូល និងទំនិញនាំចេញឡើយ។ យើងផ្ដល់ជូនអ្នកនូវសេវាជើងសារគយពេញលេញដែលគ្របដណ្ដប់លើការរៀបចំឯកសារផ្លូវច្បាប់ទាំងអស់ដើម្បីធានាថាទំនិញរបស់អ្នកអាចបញ្ជូន/ទទួលបានតាមការគ្រោងទុក។ ដោយមានទាំងមន្ត្រីគយ និងបុគ្គលិកកាំកុងត្រូលដែលតាំងមូលដ្ឋាននៅក្នុងកំពង់ផែ ICD របស់យើង។ ក្រុមហ៊ុន តេងឡាយ ផ្ដល់ជូននូវសេវានាំចេញ និងនាំចូលឆាប់រហ័ស និងងាយស្រួល។
ការដឹកជញ្ជូនអន្តរជាតិ
មិនថាតាមផ្លូវទឹក ឬផ្លូវអាកាស FCL ឬ LCL ក៏ដោយ ក៏ក្រុមហ៊ុន តេងឡាយ អាចផ្ដល់ជូនអ្នកនូវសេវាគុណភាពខ្ពស់ដាច់គេជាមួយនឹងតម្លៃប្រកួតប្រជែង។ តាមរយៈទំនាក់ទំនងរឹងមាំរបស់យើងជាមួយក្រុមហ៊ុនពហុអន្តរជាតិជាដៃគូ និងប្រព័ន្ធដឹកទំនិញដែលមានបច្ចេកវិទ្យាខ្ពស់ យើងអាចផ្ដល់ជូនអ្នកនូវព័ត៌មានបច្ចុប្បន្នភាព និងត្រឹមត្រូវអំពីទំនិញរបស់អ្នកនៅក្នុងវដ្ដប្រគល់ទំនិញទាំងស្រុង។
សេវាដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសរបស់យើងមានដូចជា៖
- ចំណុះពេញកុងតឺន័រ (FCL) និង ការបូកបញ្ចូលសម្រាប់ទំនិញចំណុះតិចជាងមួយកុងតឺន័រ (LCL)
- ផ្លូវសមុទ្រ-ផ្លូវគោក ផ្លូវគោក-ផ្លូវសមុទ្រ និងផ្លូវសមុទ្រ-ផ្លូវអាកាស
- • ឃ្លាំងអ្នកលក់ -កំពង់ផែ (Door-Port) កំពង់ផែ-ឃ្លាំងអ្នកទិញ (Port-Door) និង កំពង់ផែ-កំពង់ផែ (Port-Port)